Skip to main content
Body

Khmer ខ្មែរ

យើងបានខិតខំប្រឹងប្រែងដើម្បីធានាថា ទំព័រដែលបានបកប្រែទាំងនេះមានភាពត្រឹមត្រូវ។ ប្រសិនបើអ្នកសម្គាល់ឃើញមានកំហុសណាមួយ សូមប្រាប់យើងឱ្យដឹងដោយផ្ញើអ៊ីមែលតាមរយៈ nationalofficeforchildsafety@ag.gov.au

មនុស្សពេញវ័យអូស្ត្រាលីប្រហែល1នាក់ ក្នុងចំណោម4នាក់ បានជួបប្រទះការរំលោភបំពានផ្លូវភេទលើកុមារ។1

វាអាចកើតឡើងក្នុងគ្រួសារ ដោយមនុស្សផ្សេងទៀតដែលកុមារ ឬមនុស្សវ័យក្មេងស្គាល់ ឬមិនស្គាល់ នៅក្នុងស្ថាប័ននានា (ឧទាហរណ៍ កន្លែងថែទាំកុមារ សាលារៀន ក្លឹបកីឡា) និងតាមអនឡាញ។

ការរំលោភបំពានផ្លូវភេទលើកុមារអាចមានផលប៉ះពាល់យ៉ាងជ្រាលជ្រៅ និងយូរអង្វែងពេញមួយជីវិតរបស់មនុស្សអ្នាក់ រួមទាំងសុខភាពផ្លូវកាយ និងផ្លូវចិត្ត ការអប់រំ ការងារ និងទំនាក់ទំនងរបស់ពួកគេ។

ចូរយើងនាំគ្នាបញ្ចប់ការរំលោភបំពានផ្លូវភេទលើកុមារ ដោយការពិភាក្សាមួយ ក្នុងពេលមួយដង

ការរំលោភបំពានផ្លូវភេទលើកុមារ គឺជាប្រធានបទមួយដែលពិបាកនិយាយ។

សូម្បីតែនៅពេលដែលយើងគិតថាយើងគួរតែនិយាយអំពីវាក្តី យើងភាគច្រើនមិនដឹងថាត្រូវនិយាយយ៉ាងដូចម្តេចនោះទេ។

ប៉ុន្តែការសន្ទនាមានអំណាចក្នុងការទប់ស្កាត់ការរំលោភបំពានផ្លូវភេទលើកុមារ។

អ្នកគឺជាមនុស្សត្រឹមត្រូវក្នុងការសន្ទនាជាមួយកុមារ និងមនុស្សពេញវ័យផ្សេងទៀតនៅជុំវិញអ្នក។ អ្នកប្រហែលជាមិនមែនជាអ្នកជំនាញលើប្រធានបទនេះទេ ប៉ុន្តែគ្មាននរណាម្នាក់ស្គាល់កុមារក្នុងជីវិតរបស់អ្នក ប្រសើរជាងអ្នកនោះឡើយ។

ចាប់ផ្តើមដោយការស្វែងយល់ថាតើការរំលោភបំពានផ្លូវភេទលើកុមារជាអ្វី កន្លែងណា និងរបៀបដែលវាកើតឡើង និងរបៀបដែលអ្នកអាចការពារកុមារនៅក្នុងជីវិតរបស់អ្នក។

មានឧបករណ៍ និងការណែនាំជាភាសាដែលអ្នកពេញចិត្ត ដើម្បីជួយអ្នក។

ឧបករណ៍ និងការណែនាំដែលបានបកប្រែ 
ការរំលោភបំពានផ្លូវភេទលើកុមារ៖ ទទួលបានការពិត – Child sexual abuse: Get the facts - Khmer

ខិត្តប័ណ្ណព័ត៌មាននេះផ្តល់ព័ត៌មាន និងស្ថិតិនានាដើម្បីស្វែងយល់បន្ថែមអំពីការរំលោភបំពានផ្លូវភេទលើកុមារ។ វាជួយលុបបំបាត់ជំនឿមិនពិត និងការយល់ខុសទូទៅ

ហើយជួយមនុស្សឱ្យយល់ដឹងពីតួនាទីដែលពួកគេអាចដើរតួក្នុងការការពារកុមារ និងមនុស្សវ័យក្មេង។

កញ្ចប់ឧបករណ៍សម្រាប់ការសន្ទនាជាមួយ កុមារដែលមានអាយុចូលមត្តេយ្យសាលា – Conversation toolkit preschool - Khmer

ការណែនាំនេះផ្តល់ឱ្យអ្នកនូវឧទាហរណ៍ខ្លះៗ ពីរបៀបចាប់ផ្តើមការសន្ទនាអំពីការរំលោភបំពានផ្លូវភេទ ជាមួយកុមារដែលមានអាយុពី 0 ទៅ 5 ឆ្នាំ។

កញ្ចប់ឧបករណ៍សម្រាប់ការសន្ទនាជាមួយ កុមារដែលមានអាយុចូលសាលាបឋមសិក្សា – Conversation toolkit primary school - Khmer

ការណែនាំនេះផ្តល់ឱ្យអ្នកនូវឧទាហរណ៍នានា ពីរបៀបចាប់ផ្តើមការសន្ទនាអំពីការរំលោភបំពានផ្លូវភេទ ជាមួយកុមារដែលមានអាយុពី 6 ទៅ 11 ឆ្នាំ។

កញ្ចប់ឧបករណ៍សម្រាប់ការសន្ទនាជាមួយ ក្មេងជំទង់ – Conversation toolkit teenagers - Khmer

ការណែនាំនេះផ្តល់ឱ្យអ្នកនូវឧទាហរណ៍នានា ពីរបៀបចាប់ផ្តើមការសន្ទនាអំពីការរំលោភបំពានផ្លូវភេទ ជាមួយកុមារដែលមានអាយុពី 12 ទៅ 18 ឆ្នាំ។

សំឡេងកំពូលវីរបុរសរបស់ខ្ញុំ – My superhero voice - Khmer

“សំឡេងកំពូលវីរបុរសរបស់ខ្ញុំ” គឺជាសៀវភៅរឿងសមស្របតាមអាយុដែលគាំទ្រឪពុកម្តាយ អ្នកថែទាំ និងមនុស្សពេញវ័យឯទៀតមកពីគ្រប់វប្បធម៌ និងមជ្ឈដ្ឋាន ដើម្បីឱ្យមានការសន្ទនាដែលបង្ការទុកជាមុនអំពីការរំលោភបំពានផ្លូវភេទលើកុមារជាមួយកុមារ និងមនុស្សវ័យក្មេង។

សៀវភៅមគ្គុទ្ទេសក៍ប្រព័ន្ធផ្សព្វផ្សាយសម្រាប់ការរាយការណ៍អំពីការរំលោភបំពានផ្លូវភេទលើកុមារ – Media guides - Khmer

ឯកសារនេះរាប់បញ្ចូលទាំងឯកសារអំពីការរំលោភបំពានផ្លូវភេទលើកុមារនិងការពិពណ៌នារបស់វានៅក្នុងប្រព័ន្ធផ្សព្វផ្សាយ ដែលមនុស្សមួយចំនួនអាចយល់ឃើញថាមានការរំខាន។
ប្រសិនបើអ្នកត្រូវការជំនួយ ឬការគាំទ្រ ទំព័រនៃការិយាល័យជាតិសម្រាប់សេវាកម្មគាំទ្រសុវត្ថិភាពកុមារ (https://www.childsafety.gov.au) មានផ្តល់បញ្ជីសេវាកម្មដែលបានផ្តល់ជូនដាច់ដោយឡែកពិសេស។
 


លេខយោង

1. Mathews B, Pacella RE, Scott JG, et al 2023 'ការមានទូទៅនៃការធ្វើបាបកុមារនៅក្នុងប្រទេសអូស្ត្រាលី៖ របកគំហើញពីការស្ទង់មតិថ្នាក់ជាតិ' ទិនានុប្បវត្តិវេជ្ជសាស្ត្រនៃប្រទេសអូស្ត្រាលី (The Medical Journal of Australia), 218

If you or a child are in immediate danger, call Triple Zero (000).

Information on reporting child safety concerns can be found on our Make a report page.

Get support

The information on this website may bring up strong feelings and questions for many people. There are many services available to assist you. A detailed list of support services is available on our Get support page.